khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា   បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ក្នុងពេលបំពេញបេសកកម្មការពារអធិបតេយ្យ និងបូរណភាពទឹកដី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៥   ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា  បានអញ្ជើញទៅភូមិស្វាយដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីគោរពវិញ្ញាណក្ខន្ធ និងឧបត្ថម្ភថវិកាដល់គ្រួសាររបស់ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានសៀម។

    ក្នុងខណៈពេលដ៏សោកសង្រេងប្រកបដោយក្តីទុក្ខព្រួយនេះ ឯកឧត្តមបណ្ឌិត ក៏បានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ស្វាមី បិតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។

    គួររំលឹកជូនផងដែរថា លោកវរសេនីយ៍ត្រី អ៊ួន ហាច អាយុ ៤៦ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងការពារនៅតំបន់ប្រាសាទព្រះវិហារ បានទទួលមរណភាពនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ៕

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត